khmer eng
  • លោកជំទាវ រត្ន ឆវីលក្ខណ៍ ប្រជុំពិភាក្សាការងារជាមួយអង្គភាពគ្រប់គ្រងបេឡាសោធននិវត្តន៍ និងសោធនបាត់បង់សប្បទាវិជ្ជាជីវៈ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ០៩:៤៥នាទី នៅសាលប្រជុំពិសេសជាន់ក្រោម វិមានព្រឹទ្ធសភា លោកជំទាវ រត្ន ឆវីលក្ខណ៍ ប្រធានគណៈកម្មការត្រួតពិនិត្យ និងជាអគ្គាធិការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានប្រជុំពិភាក្សាការងារជាមួយអង្គភាពគ្រប់គ្រងបេឡាសោធននិវត្តន៍ និងសោធនបាត់បង់សប្បទាវិជ្ជាជីវៈ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ សួន ពុធថាវី អគ្គនាយិកា នៃអគ្គនាយកដ្ឋានស្រាវជាវ និងជាប្រធានអង្គភាពគ្រប់គ្រងបេឡាសោធននិវត្តន៍ និងសោធនបាត់បង់សប្បទាវិជ្ជាជីវៈ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដោយមានរបៀបវារៈដូចខាងក្រោម៖
    ១.ពិនិត្យ ពិភាក្សាលើរបាយការណ៍ស្តីពី ប្រតិបត្តិការគ្រប់គ្រងចំណូល-ចំណាយចរន្តសាច់ប្រាក់ ប្រចាំនព្វមាស(៩ខែ) ឆ្នាំ២០២៣ របស់អង្គភាពគ្រប់គ្រងបេឡាសោធននិវត្តន៍ និងសោធនបាត់បង់សប្បទាវិជ្ជាជីវៈ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។
    ២.ពិនិត្យ និងពិភាក្សាករណីមន្ត្រីផ្ទេរចេញ ចូលក្នុងក្របខ័ណ្ឌ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។
    ៣.ពិនិត្យ និងពិភាក្សាករណីមន្រ្តីដែលបានដាក់នៅក្រៅក្របខ័ណ្ឌដើម នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail